Monday, August 22, 2016

ម៉ែ

ម៉ែជាពាក្យដែលអ្នកគ្រប់គ្នាស្គាល់ច្បាស់ និងចាំគ្មានថ្ងៃភ្លេច។ សម្រាប់​ខ្ញុំម៉ែ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​លើសអ្វីៗ​ទាំងអស់​។​ និយាយបែបនេះវាហាក់ដូចជា​លំអៀងសម្រាប់ពុក តែតាមពិតទៅយើងគ្រប់គ្នា​ស្រឡាញ់អ្នកមានគុណទាំងពីរ​ដូចគ្នា តែបើ​ឲ្យរើសយកតែមួយនោះ​ ខ្ញុំជឿថា​មនុស្សយើង​ភាគច្រើន​នឹងជ្រើសយកម៉ែ។ មូលហេតុ​នោះ​គឺងាយយល់ទេ ដោយហេតុថា​យើង​ស្គាល់ម៉ែ​មុនអ្នកណាទាំងអស់ ម៉ែអោប ថ្នាក់ថ្នម បំពេរ អោយចំណី​ បង្រៀន តាំងពីតូចក្រូចឆ្មារ រហូតដឹងក្ដី និងជារៀងរហូត។ ម៉ែនៅជិតយើងជាជាងពុក។ នេះមិនមែនពុកមិនយកចិត្តទុកដាក់នោះទេ តែដោយសារពុករវល់រកស៊ីដើម្បីទ្រទ្រង់ជីវភាព ដូច្នោះពុកមិនសូវមានពេលជិតស្និតដូចម៉ែ។ រួមមកគុណអ្នកទាំងពីរគឺ​ម្យ៉ាងម្នាក់។


នេះគឺរូបភាពម៉ែ
មើលរូបនេះហើយនាំឲ្យកូននឹកម៉ែណាស់
ម៉ែរវល់ណាស់រាល់ថ្ងៃស្ទើររកពេលសំរាកគ្មាន
មិនដឹងថ្ងៃណាកូននឹងអាចសម្រួលបន្ទុកម៉ែខ្លះទេ
កូនសុំទោសដែលកូននៅតែបន្ត​ចាកឆ្ងាយពីផ្ទះ​ដោយសារការសិក្សា ក៏មិនបានមើលថែម៉ែដិតដល់
កូនស្រឡាញ់ម៉ែ

No comments:

Post a Comment

Note: Only a member of this blog may post a comment.